GOOGLE WORKSPACE
Keep

Keep

កត់ចំណាំនូវអ្វីដែលសំខាន់ ហើយធ្វើកាន់តែច្រើន

រៀបចំខ្លឹមសាររបស់អ្នក ចាប់យកការបំផុសគំនិត និងការងារត្រូវធ្វើដោយងាយស្រួល។ សហការលើកំណត់ចំណាំជាមួយសមាជិកក្រុម និងកំណត់ការរំលឹកដើម្បីបន្តដំណើរទៅមុខទៀត។អ្វីគ្រប់យ៉ាងត្រូវបានធ្វើសមកាលកម្មនៅលើឧបករណ៍របស់លោកអ្នក ដូច្នេះលោកអ្នកមិនខកខានការងារសំខាន់ៗណាមួយឡើយ។

Contact us for a consultation
ធ្វើការបានកាន់តែច្រើននៅពេលសហការ

ធ្វើការបានកាន់តែច្រើននៅពេលសហការ

ជាមួយ Keep លោកអ្នកអាចសហការជាមួយសហការីលើកំណត់ចំណាំ បញ្ជី រូបថត សំឡេង និងគំនូរដោយភាពងាយស្រួលបំផុត។ចាប់យកគំនិតយ៉ាងឆាប់រហ័សនៅពេលអ្នកធ្វើការ ហើយគ្រប់គ្រងអ្វីដែលត្រូវបានសម្គាល់ថាបានធ្វើក្នុងពេលជាក់ស្តែង។

 
ធ្វើបច្ចុប្បន្នភាពកំណត់ចំណាំគ្រប់ពេលវេលា គ្រប់ទីកន្លែង

ធ្វើបច្ចុប្បន្នភាពកំណត់ចំណាំគ្រប់ពេលវេលា គ្រប់ទីកន្លែង

ចូលប្រើ បង្កើត និងកែសម្រួលកំណត់ចំណាំគ្រប់ទីកន្លែង — ពីកុំព្យូទ័រ ទូរស័ព្ទ ឬថេប្លេតរបស់អ្នក — ទោះបីជាគ្មានការតភ្ជាប់ក៏ដោយ។ ការកែសម្រួលណាមួយដែលលោកអ្នកធ្វើនឹងត្រូវបានរក្សាទុក និងធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅលើឧបករណ៍ទាំងអស់។

 

ស្វែងរកមាតិកាយ៉ាងឆាប់រហ័ស

Keep ជួយអ្នករៀបចំ និងស្វែងរកខ្លឹមសារបានរហ័ស។ត្រងកំណត់ចំណាំយ៉ាងរហ័សតាមពណ៌ ស្លាក តាមលក្ខណៈដូចជា បញ្ជីដែលមានរូបភាព កំណត់ចំណាំជាសំឡេងជាមួយការរំលឹក ឬកំណត់ចំណាំដែលបានចែករំលែក ហើយអាចដាក់កំណត់ចំណាំសំខាន់ៗទៅកំពូលនៃបញ្ជីរបស់អ្នក។​

 

ពុំដែលយឹតពេលសម្រាប់ការកមណត់

ជាមួយ​នឹង​ការ​រំលឹក​តាម​ពេលវេលា និង​ទីតាំង Keep នឹង​ជូន​ដំណឹង​អ្នក ដោយ​ជួយ​អ្នក​ឱ្យ​សម្រេច​បាន​រាល់​ពេល និង​ទីកន្លែង​ដែល​អ្នក​ត្រូវ​ការ​វា។

 

នាំមកនូវគំនិតដែលសម្បូរនឹងរស់រវើក

ត់ត្រាគំនិតភ្លាមៗនៅក្នុង Keep បន្ទាប់មកងាយស្រួលយោងពួកវាសម្រាប់ការបំផុសគំនិតនៅពេលលោកអ្នកសហការជាមួយសមាជិកក្រុមនៅក្នុងឯកសារ។គ្រាន់​តែ​ចូល​ទៅ​កាន់​ផ្ទាំង Keep note លោកអ្នក​អាច​មើល​ឃើញ​កំណត់​ត្រា​របស់​លោកអ្នក​ទាំង​អស់​នៅ​លើ​ផ្ទាំង​គ្រប់គ្រង។

 
ទុកលេខទូរស័ព្ទរបស់អ្នក ដើម្បី googlecambodia នឹងទូរស័ព្ទទៅអ្នកភ្លាមៗ!

ទូរស័ព្ទមកយើងឥឡូវនេះ
061707071

ទូរស័ព្ទភ្លាម